ប្រព័ន្ធកិត្តិយស
នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិយស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។
ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់កម្លាំងពលកម្ម ដែលមានបានបញ្ចេញនៅក្នុងសួនច្បារបស់នាង។ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់កិត្តិយស ដោយសារបានប្រព្រឹត្តដូចនោះ។
ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា យើងក៏អាចស្មោះត្រង់ក្នុងការធំផងដែរ (លូកា ១៦:១០)។ ភាពស្មោះត្រង់ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង គឺជាវិធីដែលយើងអាចនាំព្រះកិត្តិនាមថ្វាយព្រះយេស៊ូវគ្រីស្ទ…
មានបន្ទុកធ្ងន់ពេក
ពេលដែលខ្ញុំបញ្ឆេះរថយន្ត នាព្រឹកព្រលឹមថ្ងៃមួយ ពេលដែលមេឃនៅងងឹតនៅឡើយ ខ្ញុំកត់សម្គាល់ឃើញថា ភ្លើងសញ្ញាខ្សែក្រវាត់សុវត្ថិភាពលោតឡើង នៅលើតាបឡូរបស់ឡាន។ ខ្ញុំបានដាក់ខ្សែក្រវ៉ាត់ហើយ តែហេតុអ្វីបានជាវា នៅតែចេញសញ្ញាដូចនេះទៀត។ ខ្ញុំក៏ពិនិត្យមើលទ្វារ ដោយបើក ហើយបិទវាម្តងទៀតឲ្យជាប់។ ខ្ញុំពាក់ខ្សែក្រវាត់សុវត្ថិភាពសាឡើងវិញ។ តែភ្លើងសញ្ញានៅតែលោតឡើងដដែល។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានដឹងពីមូលហេតុ ពេលដែលខ្ញុំលើកកាបូបរបស់ខ្ញុំឡើង ចេញពីកៅអីអង្គុយ ដែលនៅខាងស្តាំដៃខ្ញុំ ឲ្យផុតខ្ពស់បន្តិច រំពេចនោះ ភ្លើងសញ្ញានោះក៏រលត់ទៅវីញ។ ដូចនេះ ខ្ញុំក៏សន្និដ្ឋានថា ទម្ងន់របស់ទូរស័ព្ទដៃ នំប៉័ង៣ដុំ សៀវភៅគ្របរឹងមួយក្បាល និងអាហារថ្ងៃត្រង់របស់ខ្ញុំដែលបានដាក់ក្នុងកាបូបធំនោះ មានទម្ងន់សរុបស្មើនឹងទម្ងន់ខ្លួនរបស់អ្នកដំណើរដ៏តូចល្អិតម្នាក់។ ហេតុនេះហើយបានជាចេញភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពយ៉ាងដូចនេះ។
ខ្ញុំមិនពិបាកនឹងរើបន្ទុក ចេញពីក្នុងការបូបឥវ៉ាន់នោះ ឡើង ប៉ុន្តែ ក្នុងជីវិតយើង មានបន្ទុកខ្លះមិនងាយស្រួល នឹងឲ្យយើងដកចេញ ដូចនេះឡើយ។ បន្ទុកធ្ងន់នៃជីវិតជាប់ទាក់ទងនឹងទម្ងន់របស់ព្រះវិញ្ញាណយើង។
ព្រះយេស៊ូវបានអញ្ជើញយើងម្នាក់ៗ ឲ្យផ្ទេរបន្ទុកគ្រប់យ៉ាងដល់ទ្រង់ ទោះបីជាបន្ទុកនោះធ្វើឲ្យយើងងើបមិនរួច ដូចជាសេចក្តីកំហុស ដែលធ្វើឲ្យស្តេចដាវីឌមានទុក្ខអំពុល (ទំនុកដំកើង ៣២:១-៦) ឬដូចជាការភ័យខ្លាច ដែលលោកពេត្រុសធ្លាប់មាន(ម៉ាថាយ ២៦:២០-៣៥) ឬក៏ជាការសង្ស័យ ដែលលោកថូម៉ាសមានចំពោះព្រះយេស៊ូវ(យ៉ូហាន ២០:២៤-២៩)ក៏ដោយ។គឺដូចដែលទ្រង់បានមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក”…
បុរសល្អម្នាក់
ក្នុងពិធីរំឭកខួបលោកជ័ររ៉ល ស្ទីវិន(Jerald Stevens) មានគ្រូគង្វាលម្នាក់មានប្រសាសន៍ថា “លោកជែរីជាមនុស្សល្អ”។ “គាត់ស្រឡាញ់គ្រួសារគាត់។ គាត់ស្មោះត្រង់ចំពោះភរិយារបស់គាត់។ គាត់បម្រើប្រទេសជាតិ ក្នុងជួរកងទ័ព។ គាត់ជាឪពុក និងជាជីតាដ៏ល្អប្រសើរ មិនតែប៉ុណ្ណោះ គាត់ជាមិត្តភ័ក្រដ៏ឧត្តុងឧត្តម្ភ”។
ប៉ុន្តែ លោកគ្រូគង្វាលបានបន្តប្រាប់មិត្តភ័ក្រ និងក្រុមគ្រួសារ ដែលកំពុងជួបជុំនៅទីនោះថា ការរស់នៅបានល្អ និងការប្រព្រឹត្តល្អ របស់លោកជែរី មិនអាចគ្រប់គ្រាន់ល្មម នឹងឲ្យគាត់ចូលនគរស្ថានសួគ៌បានឡើយ។ ហើយលោកជែរីក៏អាចនិយាយអញ្ចឹងខ្លួនឯងដែរ!
លោកជែរីជឿពាក្យ ដែលបានកត់ក្នុងបទគម្ពីរ ដែលបានចែងថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣) និងខគម្ពីរដែលចែងថា “ដ្បិតឈ្នួលនៃអំពើបាប នោះជាសេចក្តីស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគវាសនាចុងក្រោយដ៏អស់កល្បជានិច្ច របស់លោកជែរី មិនមែនស្ថិតនៅលើ ថាតើគាត់រស់នៅបានល្អកម្រិតណាឡើយ តែផ្អែកទាំងស្រុងទៅលើ ការដែលព្រះគ្រីស្ទបានសុគតជំនួសគាត់ ដើម្បីបង់ថ្លៃលោះបាបនៅលើឈើឆ្កាង។ លោកជែរីជឿថា យើងម្នាក់ៗត្រូវតែទទួលអំណោយ ដោយឥតគិតថ្លៃមកពីព្រះ ដោយផ្ទាល់ខ្លួន ដែលជាជីវិតអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ទយេស៊ូវ ដ៏ជាព្រះអម្ចាស់នៃយើង(៦:២៣)។
លោកជែរីជាមនុស្សល្អម្នាក់ តែធ្វើយ៉ាងណា ក៏នៅតែមិនល្អគ្រប់គ្រាន់ឡើយ។ ហើយយើងក៏មិនអាចល្អគ្រប់គ្រាន់ដែរ។ ដ្បិតអ្នករាល់គ្នាបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតមក ពីការខំប្រព្រឹត្តល្អរបស់យើងឡើយ តែគឺជា “អំណោយទាន” របស់ព្រះវិញ(អេភេសូរ…
តើល្អលេខពីរឬ?
នាងលេអាប្រាកដជាគេងមិនលក់ មួយយប់ទល់ភ្លឺ ដោយសារនាងរង់ចាំមើលលោកយ៉ាកុប ដែលជាស្វាមី ភ្ញាក់ពីដំណេក។ នាងដឹងថា នាងមិនមែនជាមនុស្សដែលលោកយ៉ាកុបចង់ឃើញ ពេលដែលគាត់ភ្ញាក់ឡើងទេ ព្រោះអ្នកដែលគាត់ស្រឡាញ់ គឺនាងរ៉ាជែល។ លោកយ៉ាកុបត្រូវលោកឡាបាន់ ដែលជាឪពុកក្មេកបោកប្រាស់ ហើយពេលដែលគាត់ដឹងថា ឪពុកក្មេកគាត់ “បានដាក់នុយបញ្ឆោត ហើយលួចដូរកូនក្រមុំ” លោកយ៉ាកុបក៏ប្រញាប់រកផ្លូវដោះស្រាយជាមួយនឹងគាត់ ដើម្បីយកស្រ្តីដែលគាត់បានសន្យាថា នឹងលើកឲ្យគាត់នោះ ឲ្យបានដូចចិត្ត(លោកុប្បត្តិ ២៩:២៥-២៧)។
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនជាមនុស្សមិនសំខាន់ ឬជាមនុស្សល្អលេខពីរឬទេ? នេះហើយជាអារម្មណ៍ដែលនាងលេអាមាន នៅពេលនោះ។ យើងអាចដឹងថា នាងមានអារម្មណ៍ពិបាកយ៉ាងនេះ ដោយធ្វើការស្វែងយល់ អំពីការដែលនាងបានដាក់ឈ្មោះ ឲ្យកូនច្បងទាំងបីរនាក់របស់នាង(ខ.៣១-៣៥) ដែលមានដូចជា រូបេន ដែលមានន័យថា “សូមមើលកូនប្រុសនេះ” ហើយ ស៊ីម្មាន មានន័យថា “បានឮ” រីឯឈ្មោះលេវី វិញគឺមានន័យថា “នៅជាប់”។ អត្ថន័យរបស់ឈ្មោះកូនប្រុសទាំងបីរនាក់នេះ សុទ្ធតែបង្ហាញថា នាងកំពុងតែខ្វះសេចក្តីស្រឡាញ់របស់លោកយ៉ាកុប។ ពេលដែលកូនប្រុសនីមួយៗចាប់កំណើតមក នាងបានសង្ឃឹមនឹងបានទទួលការពេញចិត្ត និងសេចក្តីស្រឡាញ់ពីលោកយ៉ាកុប។ ប៉ុន្តែ អាកប្បកិរិយ៉ារបស់នាងលេអាក៏បានផ្លាស់ប្តូរ បន្តិចម្តងៗ ហើយនាងក៏បានដាក់ឈ្មោះកូនទីបួនរបស់នាងថា “យូដា” ដែលមានន័យថា “សរសើរដំកើង”(ខ.៣៥)។ ដូចនេះ ទោះបីជានាងមានអារម្មណ៍ថា ខ្លួនមិនបានទទួលសេចក្តីស្រឡាញ់ពីប្តីរបស់នាងក៏ដោយ ក៏នាងនៅតែដឹងផងដែរថា ព្រះទ្រង់ស្រឡាញ់នាងយ៉ាងខ្លាំង។
យើងមិនអាចធ្វើអ្វី ដើម្បីឲ្យព្រះស្រឡាញ់យើងបានឡើយ ព្រោះសេចក្តីស្រឡាញ់របស់ទ្រង់ មិនអាស្រ័យទៅលើការអ្វីដែលយើងធ្វើឡើយ។…
មេរៀន
ថ្ងៃមួយ ក្នុងរដូវក្តៅ ខ្ញុំបានចូលរួមការជួបជុំគ្នាជាមួយមិត្តភ័ក្រដែលធ្លាប់រៀន នៅវិទ្យាល័យជាមួយគ្នា។ ពេលនោះ អ្នកដែលឈរពីក្រោយខ្ញុំ បានទះស្មាខ្ញុំ។ ខ្ញុំមិនចាំមុខគាត់ទេ ដូចនេះខ្ញុំក៏មើលផ្លាកឈ្មោះគាត់។ គ្រាន់តែឃើញឈ្មោះរបស់គាត់ភ្លាម ខ្ញុំក៏បាននឹកឃើញកាលយើងនៅក្មេង។ ខ្ញុំចាំថា កាលនោះគាត់បានសរសេរក្រដាស់មួយសន្លឹក ហើយបានបត់វាឲ្យតូច ញាត់ចូលតាមចន្លោះថតដាក់ឥវ៉ាន់របស់ខ្ញុំ នៅសាលារៀន។ គាត់បានសរសេរពាក្យបដិសេធន៍ដ៏ឃោរឃៅ ដែលធ្វើឲ្យខ្ញុំមានក្តីអាម៉ាស និងបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំនៅចាំថា ពេលនោះខ្ញុំបានគិតថា ម្នាក់នេះគួរតែទទួលមេរៀនខ្លះ ដើម្បីឲ្យចេះប្រព្រឹត្តល្អចំពោះអ្នកដទៃ! ពេលនោះ ទោះបីជាខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែរំឭកឡើងវិញ អំពីការឈឺចាប់ដែលខ្ញុំធ្លាប់មានកាលពីវ័យយុវជនក្តី ក៏ខ្ញុំនៅតែអាចបញ្ចេញទឹកមុខញញឹមក្លែងក្លាយ ហើយពាក្យសម្តីមិនស្មោះត្រង់ ក៏បានចាប់ផ្តើមចេញពីបបូរមាត់របស់ខ្ញុំមក។ យើងក៏បានចាប់ផ្តើមសន្ទនាគ្នា ហើយនាងបានចែកចាយ អំពីការដែលនាងបានចម្រើនវ័យធំឡើង ដោយគ្មានការមើលថែរបានល្អពីឪពុកម្តាយ ហើយក្រោយមក នាងបានជួបទំនាក់ទំនងប្តីប្រពន្ធដែលគ្មានសុភមង្គលទៀត។
ពេលនោះ ពាក្យ “ឫសជូរចត់” នៅក្នុងបទគម្ពីរហេព្រើរ ១២:១៥ ក៏បានលេចឡើងក្នុងគំនិតខ្ញុំ។ ខ្ញុំគិតថា នេះហើយអារម្មណ៍ដែលខ្ញុំកំពុងតែមាននោះ ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមានឫសនៃភាពល្វីងជូរចត់ ដែលបានចាក់ឫសចូលយ៉ាងជ្រៅ និងលាក់ខ្លួនក្នុងជីវិតខ្ញុំ វាបានរំព័ទ្ធ ហើយចងរឹតចិត្តរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំបទគម្ពីរដែលចែងថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(រ៉ូម ១២:២១)។ យើងក៏បានជជែកគ្នា ហើយក៏មានការប៉ះពាល់ចិត្ត និងស្រក់ទឹកភ្នែក។…
បញ្ហា
មានពេលមួយ ខ្ញុំមានចិត្តត្រេកអរណាស់ ពេលដែលថ្ងៃចុងក្រោយ នៃឆ្នាំចាស់ជិតកន្លងផុតទៅ។ ឆ្នាំចាស់មានពេញទៅដោយ ទុក្ខព្រួយ ជម្ងឺ និងទុក្ខសោក។ ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍ខែមករា ដែលនឹងនាំភាពរីករាយសាទរ មកជាមួយផង!
ប៉ុន្តែ ឆ្នាំថ្មីចូលមកដល់ ខ្ញុំក៏បានទទួលដំណឹងអាក្រក់មួយ ហើយមួយទៀត ជាបន្តបន្ទាប់។ មិត្តភ័ក្ររបស់ខ្ញុំខ្លះបានបាត់បង់ឪពុកម្តាយ។ អ៊ំប្រុសរបស់ខ្ញុំបានគេងស្លាប់ នៅក្នុងដំណេក។ មិត្តភ័ក្ររបស់ខ្ញុំមួយចំនួនបានទទួលដំណឹងថា ខ្លួនមានជម្ងឺមហារីក។ បងប្រុសរបស់មិត្តរួមការងាររបស់ខ្ញុំ និងកូនប្រុសរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានស្លាប់យ៉ាងអាណោចអាធម។ ឆ្នាំថ្មីហាក់ដូចជានាំមកនូវដំណឹងក្រៀមក្រំជាច្រើនលើសលប់ គឺខុសពីការរំពឹងទុករបស់ខ្ញុំទៅវិញ។
យ៉ាងណាមិញ បទគម្ពីរ យ៉ូហាន ១៦:៣៣ បានប្រាប់យើងថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន”។ សូម្បីតែចំពោះកូនព្រះ ក៏ព្រះទ្រង់មិនបានសន្យាថា ពួកគេនឹងមានភាពស្រណុកស្រួល ភាពសម្បូរសប្បាយ ឬមានសុខភាពល្អជានិច្ចឡើយ។ តែទ្រង់នឹងមិនទុកឲ្យយើងនៅតែម្នាក់ឯង ពេលដែលយើងមានបញ្ហានោះឡើយ។ បទគម្ពីរអេសាយ ៤៣:២ បានរំឭកយើងថា ពេលដែលយើងឆ្លងទឹកជ្រៅ ព្រះគង់នៅជាមួយយើង។ ទោះបីជាយើងមិនតែងតែអាចយល់អំពីបំណងព្រះទ័យព្រះ នៅក្នុងទុកលំបាកដែលយើងជួបប្រទះក៏ដោយ ក៏យើងនៅតែអាចជឿជាក់លើព្រះទ័យទ្រង់ ពេលដែលយើងស្គាល់ទ្រង់ច្បាស់។
ព្រះនៃយើង ជាព្រះនៃសេចក្តីស្រឡាញ់ដ៏បរិបូរ ហើយ “ទោះស្លាប់ ឬរស់ … ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ឬរបស់អ្វីដែលកើតមកឯទៀតក្តី…
អធិស្ឋានចំចំណុច
ថ្ងៃមួយ មុនពេលការវះកាត់កម្រឹតធ្ងន់ចាប់ផ្តើម ខ្ញុំបានប្រាប់ អាននេ(Anne) ដែលមិត្តភ័ក្ររបស់ខ្ញុំថា ខ្ញុំពិតជាមានការភ័យខ្លាចចំពោះការវះកាត់នេះណាស់។ ពេលនោះនាងក៏បានសួរខ្ញុំថា “តើអ្នកភ័យខ្លាច ត្រង់ចំណុចណា?” ខ្ញុំក៏តបថា “ខ្ញុំពិតជាខ្លាចលែងដឹងខ្លួនជារៀងរហូត បន្ទាប់ពីគេចាក់ថ្នាំសន្លប់ឲ្យខ្ញុំហើយ”។ ភ្លាមនោះ នាងក៏អធិស្ឋានថា “ឱព្រះវរបិតាអើយ ទ្រង់ជ្រាបអំពីការភ័យខ្លាចរបស់ស៊ីនឌី។ សូមទ្រង់កម្សាន្តចិត្តនាង ហើយសូមឲ្យនាងមានសន្តិភាពក្នុងចិត្ត។ ឱព្រះអម្ចាស់អើយ សូមដាស់នាងឲ្យភ្ញាក់ឡើង បន្ទាប់ពីការវះកាត់ចប់”។
ខ្ញុំយល់ថា ពេលដែលយើងនិយាយទៅកាន់ព្រះ ទ្រង់សព្វព្រះទ័យនឹងការអធិស្ឋាន ដែលច្បាស់ៗចំចំណុចយ៉ាងដូចនេះឯង ។ ពេលលោកបារទីមេ ដែលជាអ្នកសុំទានដែលពិការភ្នែក បានស្រែកដង្ហើយឲ្យព្រះយេស៊ូវជួយ ទ្រង់ក៏បានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” ហើយគាត់ក៏ទូលទ្រង់ថា “លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង!” ព្រះយេស៊ូវក៏មានបន្ទូលថា “ទៅចុះសេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ”(ម៉ាកុស ១០:៥១-៥២)។
យើងមិនត្រូវអធិស្ឋានព្រាវៗ មិនចំចំណុចនោះឡើយ។ មានពេលខ្លះយើងអាចអធិស្ឋានរៀបរាប់ តាមរបៀបកំណាព្យដូចស្តេចដាវីឌ តែក៏មានពេលដែលយើងត្រូវអធិស្ឋានត្រង់ចំចំណុចៗតែម្តង។ ឧទាហរណ៍ យើងអាចអធិស្ឋានថា “ឱព្រះអង្គអើយ សូមអត់ទោសទូលបង្គំ ចំពោះពាក្យអ្វីដែលទូលបង្គំទើបតែនិយាយ” ឬគ្រាន់តែនិយាយថា “ឱព្រះយេស៊ូវអើយ ទូលបង្គំស្រឡាញ់ទ្រង់ ព្រោះ…”។
ការអធិស្ឋានចំចំណុច ថែមទាំងអាចជាសញ្ញាបញ្ជាក់ ពីសេចក្តីជំនឿរបស់យើងផងដែរ ព្រោះកាលណាយើងអធិស្ឋានយ៉ាងដូចនេះ មានន័យថា យើងកំពុងទទួលស្គាល់ថា យើងមិនមែនកំពុងតែនិយាយទៅកាន់អង្គបុគ្គលដែលនៅឆ្ងាយហៅមិនឮនោះឡើយ តែយើងកំពុងទូលទៅព្រះដែលមានពិត ដែលបានស្រឡាញ់យើងយ៉ាងខ្លាំង។…
ជញ្ជាំង និងព្រះពរ
តើព្រះយេស៊ូវបានទតឃើញអ្វី ពេលទ្រង់ទតមើលទៅស្ត្រីដែលនៅមាត់អណ្តូង ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤? កាលនោះ ទ្រង់បានឃើញមនុស្សម្នាក់ ដែលចង់បានការទទួលស្គាល់ពីអ្នកដទៃ និងមានចិត្តស្រេកឃ្លានចង់ទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃ។ ជាងនេះទៅទៀត ទ្រង់បានទតឃើញមនុស្សម្នាក់ ដែលកំពុងត្រូវការរបស់ម្យ៉ាង ដែលមានតែទ្រង់ទេ ដែលអាចបំពេញឲ្យបាន គឺការត្រូវការចិត្តថ្មី។
ពេលនោះពួកសិស្សរបស់ទ្រង់ បានទៅទិញអាហារ នៅឯក្រុងទាំងអស់គ្នា តែនោះមិនមែនជារឿងចៃដន្យទេ។ បើពួកគេបាននៅទីនោះជាមួយទ្រង់ដែរ ពួកគេមុខជាព្យាយាមទូលសូមព្រះយេស៊ូវ មិនឲ្យទៅមានបន្ទូលជាមួយនឹងមនុស្សម្នាក់នោះ ដែលជាស្រ្តីសាសន៍សាម៉ារី ហើយជាមនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវមិនមែនជាអ្នកធ្វើតាមទំនៀមរបស់មនុស្សទេ ផ្ទុយទៅវិញ ទ្រង់បានប្រើពេលនោះជាឱកាស ដើម្បីប្រទានពរឲ្យនាងមាន“ទឹកដ៏រស់”(យ៉ូហាន ៤:១០)។ ក្នុងការសន្ទនាមួយលើកនោះ ទ្រង់បានផ្តួលរំលំជញ្ជាំងនៃជម្លោះដែលមានតាំងពីរដើម ជញ្ជាំងនៃភាពលម្អៀងនៃសិទ្ធិបុរសស្រ្តី និងជញ្ជាំងនៃការរើសអើងពូជសាសន៍។ ហើយស្ត្រីម្នាក់នេះក៏បានក្លាយជាជនជាតិសាម៉ារីទីមួយ ក្នុងចំណោមជនជាតិសាម៉ារីជាច្រើនទៀត ដែលបានប្រកាសថា ព្រះយេស៊ូវជាព្រះមែស៊ី(ខ.៣៩-៤២)។
ពេលនាងទៅប្រាប់អ្នកដទៃទៀតថា នាងបានជួបបុរសម្នាក់ ដែលបានដឹងអំពី “ការគ្រប់យ៉ាងដែលនាងបានប្រព្រឹត្ត” នោះនាងក៏កំពុងតែអនុវត្តតាមគោលការណ៍នៃ “ការសាបព្រោះ និងការទទួលផល” ដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សទ្រង់ផងដែរ(យ៉ូហាន ៤:៣៥-៣៨)។ ថ្ងៃនោះ មានមនុស្សជាច្រើនបានទទួលជឿទ្រង់ ហើយក្រោយមកទៀត សាវ័កភីលីព ពេត្រុស យ៉ូហាន និងអ្នកដទៃទៀត ក៏បានទៅផ្សាយដំណឹងល្អ នៅស្រុកសាម៉ារី ហើយនាំមនុស្សកាន់តែច្រើន ឲ្យជឿព្រះគ្រីស្ទ(កិច្ចការ ៨:៥-១៤ ១៥:៣)។
ពេលយើងប្រាប់អ្នកដទៃថា…
តើទ្រង់បានហាមទេ?
ពេលយើងទៅលេងផ្ទះលោកម៉ាធី(Marty) ដែលមានទីតាំងនៅក្បែរបឹង ជាលើកទីមួយ គាត់បានណែនាំយើងថា “នៅទីនេះ អ្នកអាចធ្វើអ្វីក៏បាន មិនថាតែនៅកន្លែងណា ឬនៅពេលណាឡើយ បើសិនជាគ្មាននរណាម្នាក់មកហាមឃាត់ទេនោះ”។ លោកម៉ាធី និងភរិយារបស់គាត់ គឺអ្នកស្រីលីន(Lynn) គឺជាមិត្តភ័ក្ររបស់យើង ដែលចូលចិត្តការកម្សាន្តសប្បាយ បានជាពួកគាត់ផ្តល់ឲ្យនូវសេរីភាពជាច្រើន ដល់ភ្ញៀវរបស់ខ្លួន ក្នុងការកម្សាន្តនៅទីនោះ។ នៅពេលដែលយើងកត់សម្គាល់ឃើញថា មានទូកក្តោងមួយ នៅក្បែរទូកចែវ ហើយនៅក្បែរទូកចែវនោះ មានទូកសម្រាប់ទ្រស្ពាន យើងក៏បានដឹងថា ពេលរសៀលនេះ យើងនឹងមានការកម្សាន្តសប្បាយជាមិនខានទេ។
លោកម៉ាធីបានហាមយើងតែម្តងគត់ គឺនៅពេលដែលយើងរៀបនឹងឲ្យចំណីសត្វក្ងាន ដែលកំពុងហែលទឹកនៅក្បែរយើង។ គាត់បានប្រាប់យើងថា កាលណាយើងឲ្យចំណីសត្វនេះម្តងហើយ នោះពួកវានឹងក្លាយជាសត្វក្ងានកាច នៅពេលដែលគេមិនឲ្យចំណីវានៅពេលក្រោយទៀត។
អ័ដាំម និងនាងអេវ៉ា បានរស់នៅកន្លែងដែលស្រស់ស្អាតបំផុត ហើយពួកគេក៏មានសេរីភាពពេញទីដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះទ្រង់ដាក់បម្រាបដល់ពួកគេ ពួកគេមិនបានស្តាប់បង្គាប់ទ្រង់ទេ(លោកុប្បត្តិ ៣)។ ទ្រង់បានហាមពួកគេមិនឲ្យបរិភោគផ្លែឈើដឹងខុសត្រូវទេ ប៉ុន្តែ ពួកគេបានគិតថា ខ្លួនឆ្លាតជាងព្រះ។
អ័ដាម និងនាងអេវ៉ាអាចរស់នៅមកដល់ពេលសព្វថ្ងៃនោះ បើសិនជាពួកគេបានស្តាប់បង្គាប់តាមព្រះ។ ពេលខ្លះ យើងមិនយល់អំពីមូលហេតុដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានដាក់បំរាមឡើយ។ ពេលដែលទ្រង់ហាមយើង ទ្រង់អាចជួយឲ្យយើងកែប្រែគំនិត។ យើងត្រូវតែដឹងថា សូម្បីតែនៅពេលដែលទ្រង់ហាមឃាត់យើង នោះទ្រង់កំពុងមានបន្ទូលមកចិត្តយើងថា “កូនអាចទុកចិត្តបិតាបាន ព្រោះបិតាជ្រាបថា អ្វីដែលប្រសើរបំផុតសម្រាប់កូន”។–Cindy Hess Kasper
រឿងប្រលោមលោក
ស្រ្តីម៉េមាយ នៅសម័យសញ្ញាចាស់ ច្រើនតែរស់នៅក្នុងភាពក្រីក្រ។ ជាក់ស្តែង នាងរស់ និងនាងណាអូមី ដែលជាម្តាយក្មេករបស់នាង បានធ្លាក់ចូលក្នុងស្ថានភាពបែបនេះឯង បន្ទាប់ពីពួកគេសុទ្ធតែត្រូវប្តីស្លាប់ចោលដូចគ្នា។ ប៉ុន្តែ ព្រះទ្រង់មានផែនការជួយលើកស្ទួយពួកគេឡើង ហើយទន្ទឹមនឹងនោះ ទ្រង់បានធ្វើឲ្យនាងរស់ក្លាយជាផ្នែកមួយដ៏សំខាន់ នៃផែនការដែលធំជាងនេះទៅទៀត។
លោកបូអាស ជាម្ចាស់ដីដ៏មានស្តុកស្តម្ភ ដែលបានដឹងអំពីស្ថានភាពរបស់នាងរស់ ហើយក៏ចាប់អារម្មណ៍ទៅលើនាង(នាងរស់ ២:៥-១២) តែគាត់មានការភ្ញាក់ផ្អើល ពេលដែលគាត់ភ្ញាក់ប្រែខ្លួនមក នៅពេលកណ្តាលអាធ្រាត ក៏ឃើញនាងដេកនៅចុងជើងរបស់គាត់(៣:៨)។ នាងបានសូមឲ្យគាត់ “បណ្តោយឲ្យផួយដណ្តប់” មកលើនាង ដើម្បីបញ្ជាក់ថា គាត់ស្ម័គ្រចិត្តធ្វើជា “អ្នកលោះ”នាង ក្នុងនាមជាញាតិសាច់ជិត(ខ.៩)។ ត្រង់ចំណុចនេះ នាងមិនគ្រាន់តែសុំការការពារពីគាត់ប៉ុណ្ណោះទេ តែថែមទាំងបានសុំឲ្យគាត់យកនាងជាភរិយាផងដែរ។ គាត់ក៏បានយល់ព្រមរៀបការជាមួយនាង(ខ.១១-១៣ ៤:១៣)។
រឿងនេះប្រហែលជារឿងប្រលោមលោក ដែលមិនសូវរ៉ូមែនទិកសម្រាប់អ្នកទេ។ ប៉ុន្តែ ការដែលនាងរស់បានសម្រេចចិត្ត ធ្វើតាមការណែនាំរបស់នាងណាអូមី(៣:៣-៦) បាននាំឲ្យមានព្រឹត្តិការណ៍សំខាន់ៗកើតឡើងបន្តគ្នាពីមួយទៅមួយ ធ្វើឲ្យនាងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងផែនការប្រោសលោះរបស់ព្រះ។ បន្ទាប់ពីនាងរស់បានរៀបការជាមួយលោកបូអាស ពួកគេក៏បង្កើតបានកូនប្រុសម្នាក់(ឈ្មោះ អូបេត) ដែលក្រោយមក ក៏បានក្លាយជាជីតារបស់ស្តេចដាវីឌ(៤:១៧)។ ជាច្រើនជំនាន់ក្រោយមក លោកយ៉ូសែបក៏បានចាប់កំណើតក្នុងខ្សែលោហិតនេះ ហើយក្លាយទៅជា “ឪពុកស្របច្បាប់” នៃបុត្ររបស់នាងម៉ារា(ម៉ាថាយ ១:១៦-១៧ លូកា ២:៤-៥) ដែលជាព្រះសង្គ្រោះរបស់យើង ដែលមានព្រះនាមថា យេស៊ូវ។
នាងរស់បានទុកចិត្តព្រះ…